បើតាមការចុះផ្សាយរបស់វិទ្យុអេស្ប៉ាញ El Partizado de Cope បានអោយដឹងថា LaLiga នឹងត្រលប់មកប្រកួតវិញនៅថ្ងៃទី ១២ ខែមិថុនានេះហើយ ដោយការប្រកួតដំបូងរវាងក្រុម Sevilla និង Real Betis ។

ដោយឡែក រដ្ឋាភិបាលអេស្ប៉ាញបានបើភ្លើងខៀវឲមានការប្រកួតឡើងវិញ ប៉ុន្តែ ស្ថិតក្រោមការតាមដានជាប្រចាំរបស់កីឡាករ។ ជាពិសេស គឺលេងមិនឲមានអ្នកគាំទ្រចូលទស្សនាបាននោះទេ។បច្ចុប្បន្នក្លឹបអេស្ប៉ាញទាំងអស់អនុញ្ញាតឱ្យហ្វឹកហាត់ជាក្រុមរួចរាល់ហើយដែរ នឹងអាចចូលលេងវិញបានក្នុងពេលឆាប់ៗខាងមុខ។បើយោងតាមប្រភពDailyMail

យ៉ាងណាមិញ លោក Javier Tebas ប្រធាន LaLiga បានទទូចថារាល់ការប្រកួតដែលនៅសល់នឹងត្រូវតែបញ្ចប់អោយបានឆាប់រហ័ស ហើយក្លិបទាំងអស់ត្រូវលេងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែពេញប្រសិនបើលីកនឹងវិលត្រឡប់មកវិញនៅខែមិថុនា។

គួរបញ្ជាក់ផងដែរថា ក្របខណ្ឌ LaLiga ការប្រកួតនៅសល់១១ប្រកួតទៀតសម្រាប់ក្លិបទាំងអស់ ដោយបច្ចុប្បន្នBarcelona កំពុងឈរនៅកំពូលតារាងដោយមាន៥៨ពិន្ទុ តាមពីក្រោយដោយក្រុម Real Madrid មាន៥៦ពិន្ទុ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ